(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក ហោ ឆាល់លី និងលោក ហេង រតនី តំណាងក្រុមហ៊ុនបូរី GOOD LUCK និងក្រុមហ៊ុន CROWN POIPET CASINO បានឧបត្ថម្ភទឹកអាល់កុលសរុបចំនួន១,០៥០ លីត្រ(មួយពាន់ហាសិបលីត្រ) ដល់បញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចូលរួមចំណែកថែរក្សា អនាម័យ និង ទប់ស្កាត់ការឆ្លងវីរូសកូរ៉ូណា ឬកូវីត១៩ ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនកាស៊ីណូ(ក្រោន) និងក្រុមហ៊ុនបូរីហ្គោដឡាក់ ជួបតែសំណាងល្អ និងជៀសផុតនូវជំងឺទាំងឡាយ ពិសេសជំងឺកូវីដ១៩នេះ និងសូមឱ្យក្រុមហ៊ុនទាំងពីរ ជួបតែពុទ្ធពរទាំងប្រាំប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕