ព្រះសីហនុ៖ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលអំណោយពីសប្បុរសជនក្នុងខេត្តព្រះសីហនុ ជាពាណិជ្ជករ ជនជាតិចិន និងអាជីវករលក់ដូរ ជនជាតិខ្មែរ បានឧបត្ថម្ភទឹកអាល់កុលសម្លាប់មេរោគ ចំនួន៦០០លីត្រ (ប្រាំមួយរយលីត្រ) និងអាវកាពារមេរោគ ចំនួន០២កេស និងអង្ករចំនួន០១តោន ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកការបង្ការ ការពារទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងប្រភេទថ្មីខូវីត១៩។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរជន ដែលស្រលាញ់ គាំទ្រដល់អង្គភាពកងរាជអាវុធហត្ថខេត្ត និងសូមជូនពរដល់សប្បុរសជនទាំងអស់ ឱ្យជួបតែសំណាងល្អ មានសុខសុភមង្គល រកទទួលទានមានបាន និងជៀសឆ្ងាចផុតពីជំងឺកាចសាហាវនានា និងជួបតែពុទ្ធពរទាំង០៥ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕