ភ្នំពេញ៖ លោក វរសេនីយ៍ត្រី ជុំ សុខជា នាយរងការិយាល័យផែនការ ស្នងការដ្ឋានភស្តុភារ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២០នេះ បានប្រកាស់បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ១សែនរៀល សម្រាប់រយៈពេល ៥ ខែ ចាប់ពីខែឧសភា ដល់ខែ កញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។