ព្រះសីហនុ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន៥០០.០០០រៀល រយៈពេល០៤ខែ គិតចាប់ពីខែឧសភា រហូតដល់ខែសីហា ឆ្នាំ២០២០ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19)។