ព្រះសីហនុ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ត្រី ថៃ គឹមសាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន៤០០.០០០រៀល រយៈពេល០៩ខែ គិតចាប់ពីខែឧសភា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ (COVID-19)។