ប៉ៃលិន ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ត្រី ពិន ភួន មេបញ្ជាការ កងរាជអាវុធហត្ថស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន១០០.០០០រៀល រយៈពេល០៥ខែ គិតចាប់ពីខែឧសភា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19)។