You are currently viewing អនុសេនីយ៍ទោ យាន ជីប ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១០០.០០០រៀល រយះពេល៥ខែ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

អនុសេនីយ៍ទោ យាន ជីប ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១០០.០០០រៀល រយះពេល៥ខែ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ប៉ៃលិន ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោកអនុសេនីយ៍ទោ យាន ជីប មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកសាលាក្រៅខេត្តប៉ៃលិន បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន១០០.០០០រៀល រយៈពេល០៥ខែ គិតចាប់ពីខែឧសភា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19)។