ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៥០០,០០០រៀល សម្រាប់រយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។