ខេត្តកំពង់ធំ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ លោក អនុសេនីយ៍ត្រី ហ៊ុន គឿន ជំនួយការស្នាក់សន្តិសុខ ៦០១ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន៥០.០០០រៀល រយៈពេល០៨ខែ គិតចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ (COVID-19)។