ពោធិ៍សាត់៖ វរសេនីយ៍ត្រី សំ ថា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ១សែនរៀល សម្រាប់រយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។