ភ្នំពេញៈ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅបន្ទាយទួលពង្រ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន អញ្ជើញជាអធិបតីក្នុងពិធីណែនាំដល់នាយទាហាន នាយទាហានរង
និងពលទាហាននៃកងរាជអាវុធហត្ថ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដើម្បីចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលខាងមុខនេះ។