ប៉ៃលិន៖ នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន កម្លាំងអាវុធហត្ថខេត្តបានចូលរួមបរិច្ចាគឈាមជូន ដល់ប្រជាពលរដ្ឋឈ្មោះ សេង រឿន ភេទស្រី អាយុ៣៩ ឆ្នាំ រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន ដោយមូលហេតុគាត់មានជីវភាពខ្វះខាត និងមានជំងឺកូនក្រៅដៃស្បូនហើយឈាមធ្លាក់ខ្លាំងត្រូវវះកាត់នៅ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។