កំពង់ធំ៖ នៅរសៀលថ្ងៃសុក្រ ទី១០ ខែមេសាឆ្នាំ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបត្រួតពិត្យការអនុវត្តន៍ តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា និងទិសដៅខែឧសភាឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរ
នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រេីនរូបទៀត។
