You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញេីសារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញេីសារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង

 

លោក និងទេវតាឆ្នាំថ្មី
ប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ គ.ស.២០២០

សូម សម្តេចអគ្គមហាសេនាបតីតេជោ ប្រកបដោយពលានុភាពខ្លាំងក្លា
បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៌ និងសូមទទួលបាននូវជោគជ័យថ្មីៗ
ធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព
ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាម
គោរាគទេវី ប្រសិទ្ធិពរជ័យជូនចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់សូមប្រកបដោយពុទ្ធពរ
ទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពី
នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់