សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី
ប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ គ.ស.២០២០
សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រកបដោយពលានុភាពខ្លាំងក្លា
បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៌ អាយុយឺនយូរ
និងសូមទទួលបានជោគជ័យថ្មីៗថែមទៀត។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាម
គោរាគទេវី ប្រសិទ្ធិពរជ័យជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ
ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់សូមប្រកបដោយពុទ្ធពរ
ទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរពី
នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់