You are currently viewing ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ទទួលបរិក្ខាពេទ្យពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម !

ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ទទួលបរិក្ខាពេទ្យពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម !

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទៅទទួលបរិក្ខាពេទ្យនៅច្រកទ្វារអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង ដែលជាអំណោយពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម ជួយឧបត្ថម្ភដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសមានចំនួន ៨មុខសម្រាប់ការពារមេរោគជំងឺអាសន្នរោគកូវីដ១៩ រួមមានៈម៉ាស៊ីនវាស់ស្ទង់កំដៅ១៧គ្រឿង, ម៉ាសពេទ្យ៨.០០០ម៉ាស, ម៉ាកក្រណាត់ ៧.០០០ម៉ាស, ខោអាវពេទ្យ ២០០សម្រាប់, ទឹកអាល់កុលលាងដៃ៣០កេះ, ម្សៅ CanxiHypoclorid(70%) ៤ធុង, ម៉ាស៊ីនបាញ់ថ្នាំ១0គ្រឿង, មីកញ្ចប់២០០កេះ៕