ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យលោក វរសេនីយ៍ឯក ហួរ ច័ន្ទពៅ នាយការិយាល័យសុខាភិបាល ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបើកចែកបរិក្ខាពេទ្យដូចជាៈសម្លៀកបំពាក់ការពារ២.០០០កំប្លេ, ម៉ាស៤.០០០ម៉ាស់, គំរបជើង ២.០០០គូ និងទូរប្រើអគ្គីសនីសម្រាប់បាញ់ថ្នាំសម្លាប់មេរោគជំងឺអាសន្នរោគកូវីដ១៩ ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត។ សម្ភារទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់លោក មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕