ព្រះសីហនុ៖ នៅវេលាម៉ោង ២១:៥០នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះអន្តរាគមន៍ជួយសង្រ្គោះដោយបាញ់ទឹកពន្លត់អគ្គីភ័យ ដោយចូលរួមសហការពីមន្រ្តីនគរបាលផ្នែកអគ្គីភ័យស្នងការខេត្ត នៅចំណុចជិតវត្តអូរត្រេះ ស្ថិតក្រុម៣ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
ក្នុងករណីនេះ បណ្តាលឲ្យម្ចាស់ផ្ទះឈ្មោះ ម៉ី លិ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបិតស្រា រស់នៅភូមិខាងលើ (រងរបួលស្រាល) ចំណែកផ្ទះឆេះអស់ទាំងស្រុង ចំនួន ០២ខ្នង ឡាន០១គ្រឿង ម៉ាក Camry (ឆ្លាម) ពណ៌ទឹកប្រាក់ ម៉ូតូ០១គ្រឿង Honda dream ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ និងសម្ភារៈប្រើប្រាស់មួយចំនួន។