You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នៅវេលាម៉ោង២៣ និង០០នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបានដឹកនាំកម្លាំងចុះល្បាតដល់ចំណុចម្ដុំផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែមានជនរងគ្រោះម្នាក់ឈ្មោះ វី ខាន ភេទប្រុស អាយុ១៧ឆ្នាំ រត់មកប្ដឹងសមត្ថកិច្ចថា មានគេកាប់មកលើរូបខ្លួនបណ្ដាលឱ្យរងរបួសកែងដៃខាងឆ្វេង។ ភ្លាមៗនោះកម្លាំងបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់តែម្ដង ព្រមទាំងដកហូតបានកាំបិតចំនួន០២ដើមផងដែរ(កាំបិតតាំងតោ០១ដើម និងកាំបិតកែច្នៃ០១ដើម។
ជនសង្ស័យមានឈ្មោះ ហម សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ងឿន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីហើយ៕