តាកែវ៖ នៅវេលាម៉ោង៨ និង ១៥ នាទី ថ្ងៃសុក្រ ទី១០ខែ មេសា ឆ្នាំ២០២០ កំម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងមានសម្របសម្រួលពីរលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងចុះបង្រ្កាបករណីក្រុមក្មេងទំនើងបង្ករភាពអនាធិបតេយ្យក្នុងសង្គមដោយបានឃាត់ខ្លួនក្រុមក្មេងទំនើង ០៩នាក់នៅចំណុចសួនច្បារមុខសាកលវិទ្យាល័យបៀលបា្រយស្ថិតនៅភូមិ០២ សង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមានម៉ូតូចំនួន ០៤គ្រឿង។ បច្ចុប្បន្នកម្លាំងបានអប់រំណែនាំ និងឱ្យអាណាព្យាបាលធើលិខិតធានាយកកូនវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕