You are currently viewing ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ដែលជាជនសកម្មក្នុងការចែកចាយ នូវសារធាតុញៀន

ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ដែលជាជនសកម្មក្នុងការចែកចាយ នូវសារធាតុញៀន

ឧត្តរមានជ័យៈ នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ កម្លាំង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ដែលជាជនសកម្មក្នុងការចែកចាយ នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិ អូរតាម៉េង ឃុំ/ស្រុក អន្លង់វែង។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថាស្ត្រីជាជនសង្ស័យ នោះមានឈ្មោះ ៖
មាស រ៉ាវី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិអូរតាម៉េង ឃុំ/ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។
ភ្នាក់ងារបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួន ១៦គ្រាប់
០២. ម៉ូតូចំនួន ០១គ្រឿង
០៣. លុយខ្មែរចំនួន ៤ម៉ឺនរៀល
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
z

zz