ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកចែកថវិកា និងមីកញ្ចប់ របស់លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ឧបត្ថម្ភបន្ថែមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន ២២០នាក់ ក្នុងនោះម្នាក់ៗ ទទួលបានថវិកាចំនួន ៤០.០០០ រៀល ( បួនម៉ឺនរៀល ) សរុប ៨.៨០០.០០០ រៀល ( ប្រាំបីលានប្រាំបីសែនរៀល ) និងមីកញ្ចប់សំរាប់អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ១០ កេះតូច អង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មួយអង្គភាព ១០ កេះតូច សំរាបចែកជូនដល់កងកម្លាំង ត្រៀមអន្តរាគមន៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់មេរោគឆ្លងកូវីដ-១៩ ។