(ភ្នំពេញ)៖លោក វរសេនីយ៍ឯក ញ៉ាវ លាងផេង នាយរងការិយាល័យផែនការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន មួយរយហាសិបពាន់រៀល សម្រាប់រយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។