ព្រះវិហារៈ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កម្លាំង ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីលួច (លួចជីរបស់ក្រុមហ៊ុនចំនួន០៦បេ) ស្ថិតនៅចំណុចភូមិឆែបកើត ឃុំឆែមមួយ ស្រុកឆែប ខេត្តព្រះវិហារ វិហារ តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឈិន ជីន
តំណាងរបស់ក្រុមហ៊ុន។
បើតាមសំដីកម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថាបុរស០២នាក់ជាជនសង្ស័យ នោះមានឈ្មោះ ៖
០១. ឆែម ឌី ភេទប្រុស អាយុ២១ រស់នៅភូមិឆែបកើត ឃុំឆែមមួយ ស្រុកឆែប ខេត្តព្រះវិហារ។
០២. ទីស អួន ភេទប្រុស អាយុ២១ឆ្នាំ ២១ រស់នៅភូមិឆែបកើត ឃុំឆែមមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។