មណ្ឌលគិរី៖ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំនាយ នាយរងអាវុធហត្ថ ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៨.៣២០.០០០រៀល (ប្រាំបីលានបីសែនពីរម៉ឺនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលទទួលបានពីការចូលរួមបរិច្ចាករបស់ នាយ-នាយរងអាវុធខេត្តមណ្ឌលគិរី ជូនលោក វរសេនីយ៍ឯក រិទ្ធ រាជសីហ៍ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលជួបគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។