You are currently viewing អាវុធហត្ថខេត្តស្ទឹងត្រែង ជាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងមនុស្សសឃាត

អាវុធហត្ថខេត្តស្ទឹងត្រែង ជាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងមនុស្សសឃាត

ស្ទឹងត្រែង៖ នៅវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កម្លាំមន្ទីរយុត្តិធម៌ទទួលបានពាក្យបណ្តឹងករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា កាលពីវេលាម៉ោង ២៣.០០នាទី ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ពីជនរងគ្រោះឈ្មោះ ហេង ឡង ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ ដោយមានការសម្របសម្រួលពីលោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ កម្លាំងអាវុធហត្ថដឹកនាំដោយ លោក វរសេណនីយ៍ត្រី ស៊ឹម គួន ប្រធានមន្ទីរយុត្តិធម៌ស្តីទី បានចុះទៅភូមិកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ តែម ជា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងឈ្មោះ ផុន ពុធ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នាក់ទាំងពីរ រស់នៅភូមិខាងលើ។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។