You are currently viewing អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធកណីគ្រឿញៀន

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធកណីគ្រឿញៀន

សៀមរាប៖ នៅថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់គោកចក ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ដឹកនាំដោយលោក វរសេណីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានចុះស្រាវជ្រាវ និងពន្លាតនីតិវិធីបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន រឺជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់បានជនសង្ស័យសរុប ១១នាក់ (ប្រុស) ៖
១-ឈ្មោះ ស្រឿន សំរិទ្ធ ភេទ ប្រុសអាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ វត្តថា ឃុំ ស្រែណូយ ស្រុក វ៉ារិន ខេត្តសៀមរាប។
២-ឈ្មោះ ហ៊ួ លីកផៃ ភេទ ប្រុស អាយុ ៤៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ បឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្ត សៀមរាប ។
៣-ឈ្មោះ ឈួរ សុខឡា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិអរញ្ញ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
៤-ឈ្មោះ ចាន់ ហៀង ភេទ ប្រុស អាយុ ២៣ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប ។
៥-ឈ្មោះ ខុម រដ្ឋារ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ រស់នៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
៦-ឈ្មោះ ថាវ ផារ៉ា ភេទ ប្រុស អាយុ ៣៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិ តាក ឃុំ ព្រះដាក់ ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។
៧-ឈ្មោះ ឈង់ ភាព ភេទ ប្រុស អាយុ ២៥ ឆ្នាំជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ រស់នៅភូមិស្វាយចេក ស្រុកនគរធំ ខេត្តសៀមរាប ។
៨-ឈ្មោះ គង់ យុទ្យា ភេទ ប្រុស អាយុ ១៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រះគោថ្មី ឃុំ ស្វាយចេក ស្រុក នគរធំ ខេត្ត សៀមរាប ។
៩-ឈ្មោះ សល សិរិន ភេទ ប្រុស អាយុ ២២ ឆ្នាំជនជាតិ ខ្មែរ មុខរបរ ចំការ រស់នៅភូមិ ព្រះគោថ្មី ឃុំស្វាយចេក ខេត្ត សៀមរាប។
១០-ឈ្មោះ ឡឹង លាង ភេទ ប្រុស អាយុ ២៣ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិ ស្វាយចេក ឃុំ ស្វាយចេក ស្រុក នគរធំ ខេត្ត សៀមរាប ។
១១-ឈ្មោះ យឿម ជាង ភេទ ប្រុស អាយុ ៣៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរ ចចំការ រស់នៅភូមិ ព្រះគោ ឃុំ ស្វាយចេក ស្រុកនគរធំ ខេត្ត សៀមរាប ។
កម្លាំងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស (មេតាំហ្វេតាមីន) ចំនួន ២៣កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន០៣គ្រឿង និងទូរសព្ទ័ដៃ ០៨គ្រឿង។
បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួច។