ភ្នំពេញ៖ នៅសាលប្រជុំ អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថៃ្ងទី១៧ ខែមេសា ឆ្នាំ២០២០ នេះលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ដល់នាយទាហាននៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីសំណាក់ឧត្តមេសនីយ៍នាយរងសេនាធិការ ស្នងការ នាយកវិទ្យាស្ថានកំបូល នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ នាយការិយាល័យចំណុះស្នងការទាំង៧ ព្រមទាំងមេបញ្ជាការវរសេនាតូចកងអន្តរាគមន៍ជាច្រើនរូបទៀត៕