You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ នៅថ្ងៃទី១៤ ខែមេ ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងបានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង នៅម៉ោង ២១ និង ០០នាទី កម្លាំង ជំនាញអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម យ៉ុល ប្រធានមន្ទីរយុត្តិធម៌ស្តីទី បានចុះអនុវត្តវិធានការរដ្ឋបាលត្រួតពិនិត្យមុខសញ្ញាបទល្មើស គ្រឿងញៀននៅចំណុចភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្សយ័ចំនួន០៧នាក់មានឈ្មោះ អូន វ៉េន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង, ឈ្មោះ វុន វិទ្ធី ភេទប្រុស អាយុ ២៨មុខរបរ កសិករ រស់នៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង, ឈ្មោះ អូន សុខេង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង, ឈ្មោះ ហ៊ាន សារ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង, ឈ្មោះ ហួង រ៉ាវី អាយុ ១៧ ឆ្នាំ ភេទប្រុស មុខរបរកម្មករ រស់នៅភូមិធ្នង់ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង, ឈ្មោះ ហុក ម៉ាណាត់ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិត្រស់ ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងឈ្មោះ យៀន សំអុល ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ កម្លាំងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ៣២កញ្ចប់, ទូរស័ព្ទចំនួន ០៧គ្រឿង និងម៉ូតូ ០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូខេត្តដើម្បីបន្តនីតិវិធី។