ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត វេលាម៉ោង ២២ និង ១៨នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ មានមនុស្ស១ក្រុមមានគ្នាប្រហែល ១០នាក់ជិះម៉ូតូចំនួន៧គ្រឿង បានធ្វើសកម្មភាព គប់ដុំថ្មទៅលើរថយន្តម៉ាកហាយឡែនដ័របណ្ដាលឱ្យបែកកញ្ចក់ ម្ចាស់មានឈ្មោះ កែប រតនា ភេទប្រុស រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បន្ទាប់ពីគប់បែកកញ្ចក់រួចម្ចាស់រថយន្តដេញតាមចាប់បានជនសង្ស័យម្នាក់ឈ្មោះ ព្រាប ពិសាល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងបានប្រគល់ជនសង្ស័យឱ្យសមត្ថកិច្ចអាវុធហត្ថខេត្ត និងដាក់ពាក្យបណ្តឹងទៅលើពួកក្រុមជនសង្ស័យដែលបានប្រព្រឹត្តសកម្មភាពខាងលើហើយបានរត់គេចខ្លួនក្រោយពេលធ្វើសកម្មភាពរួច។
ដោយមានបទបញ្ជាពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបានការសម្របសម្រួលនីតិវិធីពី លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កម្លាំងការិយ៉ាលយ័បទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងអាវុធហត្ថស្រុកពាមរក៍ដឹកនាំដោយលោក អនុសេនីយ៍ត្រី ឈួន ឬទ្ធី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ បានធ្វើការស្រាវជ្រាវឃាត់បានជនសង្សយ័ចំនួន ២នាក់បន្ថែមទៀតដែលពាក់ពន្ធ័ករណីខាងលើ រួមមាន៖ ឈ្មោះ សុខ រដ្ឋា ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអក្នលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង, ឈ្មោះ មាន វាសនា ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ វត្ថុតាងដកហូតរួមមានម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួម នឹងវត្ថុតាងមន្ត្រីជំនាញអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។