កែប៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ និងតំឡើងឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយការិល័យបុគ្គលិក នាយលេខាធិការដ្ឋាន។