You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតួនាទីភារកិច្ច ប្រចាំត្រីមាស១

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតួនាទីភារកិច្ច ប្រចាំត្រីមាស១

ព្រះសីហនុ៖ នៅរសៀលសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រគល់សេចក្តីសម្រេចរបស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ ជូននាយទាហាន ចំនួន០៩នាក់ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហានរង ចំនួន០៣នាក់ និងប្រគល់ថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ទឹកប្រាក់ចំនួន ៥.៥៥០.០០០រៀល និងលុយដុល្លារ៥០០$ ជូននាយទាហានរង វរអន្តរាគមន៍ពិសេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំការខេត្តព្រះសីហនុ។