ភ្នំពេញ៖ វេលាម៉ោង៨និង០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងធ្វើបទបង្ហាញស្តីពីការងារកសាងកម្លាំង ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថ ក្នុងវគ្គបំប៉នថ្នាក់ឧត្តមសេនីយ៍។ វគ្គបំប៉ននេះ ត្រូវបានបើកនិងសិក្សារយៈពេលប្រមាណ២ខែមកហើយ សិក្ខាកាមដែលចូលសិក្សាក្នុងវគ្គនេះមានចំនួន២៩រូប គឺជានាយទាហានមានតួនាទីជានាយរងសេនាធិការដ្ឋាន មេបញ្ជាការខេត្ត ស្នងការរង នាយករងសាលា។ នៅកងរាជអាវុធហត្ថ ការអភិវឌ្ឍធនធានមនុស្សកើតមានឡើងជាទៀងទាត់ដោយមិនចាំកាលៈទេសៈឡើយ ព្រោះអង្គភាពមានគោលបំណងធ្វើឱ្យទាហាន ទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់មានសមត្ថភាពសមស្របទៅនឹងសេចក្តីត្រូវការនៃការងារប្រតិបត្តិការរបស់ខ្លួន ដោយកំចាត់ចោលភាពអសកម្មនិងកំហុសឱ្យនៅតិចបំផុត។ ជាការពិត ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែណែនាំជាប្រចាំហើយបានមានប្រសាសន៍ថា៖ ការហ្វឹកហ្វឺន រៀនសូត្រ គឺដើម្បីសម្រេចបានគុណភាព៥យ៉ាង៖ ១-មានវិជ្ជាជីវៈស្ទាត់ជំនាញ ២-មានកម្លាំងខ្លាំងប្រកបដោយថាមពល ៣-មានភាពស្វាហាប់រហ័សរហួន ៤-មានភាពអង់អាចក្លាហាន ៥-មានវិន័យនិងសេចក្តីថ្លៃថ្នូរ។ ហើយគួបផ្សំនឹង ការអប់រំបណ្តុះបណ្តាល ដើម្បីធានាបាននូវគោលដៅ៥យ៉ាងគឺ ១-មានភាពស្មោះត្រង់ ២-មានភាពស្អាត់ស្អំ ៣-មានចរិតសុភាព ៤-មានភាពឈ្លាសវៃ ៥-មានឆន្ទៈនិងសេចក្តីព្យាយាម។ ចំណុចទាំង១០ខាងលើ គឺពិតជាមានសារៈសំខាន់ដែលមិនអាចខ្វះបានសម្រាប់មនុស្សម្នាក់ៗ ក្នុងការរស់នៅនិងធ្វើការងាររបស់ខ្លួន។

ឧត្តមសេនីយ៍ឯក សិុន សូផាន្នី អញ្ជើញធ្វើបទបង្ហាញ ស្តីពីការងារកសាងកម្លាំង
- Post author:Eng Hy
- Post published:June 22, 2016
- Post category:កសាងកម្លាំង / កំណែទម្រង់
You Might Also Like

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីជួបសំណេះសំណាល និងជូនដំណើរកម្លាំងទ័ពជ្រើសរើសថ្មី

អគាររដ្ឋបាលមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត អគារសាលាសង្កាត់បាវិត និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងបាវិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកនេះ

ឧត្តមសេនីយ៍ទោ នាង សុជីវី បើកវគ្គបំប៉នជំនាញផែនការ ជ្រើសរើស និងបណ្តុះបណ្ដាល!

ឧត្តមសេនីយ៍ឯក ប្រាក់ សិទិ្ធ អញ្ជើញក្រុងពាលីបុកគ្រឹះសាងសង់ទីលានសម្រាប់គាំទ្រដល់ការហ្វឹកហាត់ និងបាញ់គ្រាប់ពិត

ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តកំពត
