You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៣នាក់ ករណីលំលោភទំនុកចិត្ត

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៣នាក់ ករណីលំលោភទំនុកចិត្ត

ព្រះសីហនុ៖ នៅវេលាម៉ោង ២០ និង ២៨នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ជនសង្ស័យមានឈ្មោះ ហ័ង ចាវផឹង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរអ្នកនាំភ្ញៀវកាស៊ីណូ, ឈ្មោះ ហ័ង ហ័រជីង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរអ្នកនាំភ្ញៀវកាស៊ីណូ និងឈ្មោះ លី ជាវ ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកនាំភ្ញៀវកាស៊ីណូ។
កម្លាំងបានចាប់យកវត្ថុតាងរួមមានទូរស័ព្ទដៃចំនួន ៣ គ្រឿង, ប្រាក់ចំនួន ៩០៩ ដុល្លារ។
បច្ចុប្បន្នមន្ត្រីជំនាញងរាជអាវុធហត្ថកំពុងបន្តនីតិវិធី។