ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ នៅស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំបែងចែកប្រគល់ តួនាទីភារកិច្ចដល់ស្នងការរង ចំណុះស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ។ កម្មវិធីប្រជុំនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ីស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ ស្នងការរង នាយនាយរងការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។