You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការបង្រ្កាបគោយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការបង្រ្កាបគោយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ(៤៩-៥០) ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកឱរ៉ាល់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាលសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ដោយបានចាប់គោយន្តកន្ត្រៃមួយគ្រឿង ដឹកឈើអារចម្រុះគ្មានច្បាប់អនុញ្ញាតិ ។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ រង់ចាំប្រគល់ឲ្យកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ចាត់ការបន្តតាមនីតិវិធី។