បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រោមឱវាទចុះសាកសួរសុខទុក្ខ និង នាំយកថវិកា សរុបចំនួន ៤.២១០.០០០រៀល ជូនដល់ លោក វរសេនីយ៍ត្រី សាយ អាន នាយការិយាល័យពត៌មានសន្តិសុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។