ឧត្តរមានជ័យ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ត្រីម៉ៅ អូដេ មេការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំង ចំរុះ
ដឹកនាំរួមដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបទីតាំងសន្និធិផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិរបស់ម្ចាស់ឈ្មោះ យ៉ុត វ៉ាន់ស៊ុ ភេទប្រុសអាយុ ៣៩ឆ្នាំ នៅភូមិថ្នល់កែងឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានដកហូតឈើលេខ១(ស្រឡៅ)៣១៦សន្លឹក ស្មើនឹង ១៤,០៦ម៉ែត្រត្រីគុណ។
បច្ចុប្បន្នឈើរក្សានៅស្នាក់ការបរិស្ថានគូលេនព្រហ្មទេពចំណែកម្ចាស់បញ្ជូនមកមន្ទីរបរិស្ថានខេត្ត។