កម្លាំងអាវុធហត្ថខេត្តកំពង់ធំសហការបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ធំ៖ នៅវេលាម៉ោង ១០ និង ១៥នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបារាយណ៍ និងកម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានចុះបង្ក្រាបករណីអារច្រៀកឈើខុសច្បាប់នៅចំណុចភូមិ កំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានរឹបអូសឈើហុបមូលមួយចំនួនមិនវាស់វែង, រឹបអូសឈើក្តាមួយចំនួនមិនទាន់វាស់វែង, រឹបអូសឈើឃ្នាបមួយចំនួនមិនវាស់វែង និងរឹបអូសម៉ាស៊ីន អាច្រៀកឈើចំនួន ០២គ្រឿង។
បច្ចុប្បន្នវត្ថុតាងបានប្រគល់អោយរដ្ឋបាលព្រៃឈើកសាងសំនុំរឿងតាមនីតិវិធី។