You are currently viewing លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

កណ្តាល៖ដោយមានការដឹកនាំចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងសម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសាអាវុធហត្ថមានជីវភាព ខ្វះខាត ចំនួន ១គ្រួសារ គឺលោកនាយចំណង់ ប៊ុន ឃន ជំនួយការមូលដ្ឋានក្រុងតាខ្មៅ កងរាជអាវុធហត្ថ ខេត្តកណ្តាល ទទួលបានថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ សាបូ ក្រមា ត្រីខរ កន្ទេល។

ក្នុងឱកាសនោះ ក្រុមគ្រួសារអាវុធហត្ថមានជីវភាពខ្វះខាត បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ និងជូនពរសូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។