You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក

ឧត្តមសេនីយ៍ត្រី សេង មហា ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក

តាកែវ៖ នៅរសៀលពុធ ទី២២ ខែមេសា ឆ្នាំ២០២០ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រាំកក់ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការរង តំណាងអោយ លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ និង លោក ហ៊ត ម៉ានូ អភិបាលរងស្រុកត្រាំកក់ និងលោក អ៊ុក ឡៃអ៊ីន ក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ (ស្តីទី) នាយការិយាល័យ និងមន្រី្តរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលសាលាស្រុកជាច្រើនរូបផងដែរ ។