កំពង់ស្ពឺ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ(៤៩-៥០)ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ បានសហការបង្ក្រាបបទល្មើសធនធានធម្មជាតិដោយបានចាប់រថយន្តសាំយ៉ុងពណ៌សំបកឪឡឹក ដឹកឈើជ្រុងម៉ៃតាប់ ប្រភេទសុក្រំ គ្មានច្បាប់អនុញ្ញាតិ(ម្ចាស់រត់គេចខ្លួនបាត់) ។
បច្ចុប្បន្នវត្ថុតាង រក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់។