You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

រតនគិរី៖ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបានធ្វើការដាស់តឿនចំពោះមេបញ្ជាការ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្តាប់នូវរាល់ព័ត៌មាន និងសភាពការណ៍បទល្មើសផ្សេងៗពិសេសបទល្មើសធនធានធម្មជាតិ និងត្រូវចូលរួមចំណែកលើការងារគ្រប់គ្រងមើលថែទាំនិងការចិញ្ចឹមទព័តាមបណ្តាអង្គភាព គោរពវិន័យ ការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ ចូលរួមចំណែកការងារបង្កបង្កើនផលប្រលង ប្រឡងប្រណាំង ការដាំដំណាំបន្លែចិញ្ចឹមត្រី ចិញ្ចឹមមាន់ ទា គោ តាមបណ្ដាលមូលដ្ឋានអង្គភាពកងរាជអាវុធហត្ថរៀងៗខ្លួនដើម្បីធានាការហូបចុកក្នុងអង្គភាព។