You are currently viewing អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

ស្វាយរៀង ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលកម្លាំងបង្ក្រាបបានកាលពីនៅវេលាម៉ោង ២២:០០ នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ជួល ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង រួមនឹងវត្ថុតាងថ្នាំញៀនចំនួន ០៦ កញ្ចប់ (ធំ ០៥កញ្ចប់ ០១ កញ្ចប់ ), ទូរសព្ទដៃចំនួន ០១គ្រឿង, ប្រាក់រៀលចំនួន ៤០,០០០៛, ប្រាក់ដុល្លារចំនួន ២០ដុល្លារ, ប្រាក់ដុងចំនួន ១៥០,០០០ដុង, កាបូបដៃចំនួន ០១, កាតវីងចំនួន ០១សន្លឹក និងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។