កណ្តាល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ការគោរពបទបញ្ជា ពង្រឹងការងារជំនាញក្នុងអង្គភាព ការងាររបាយការណ៍ប្រចាំថ្ងៃ ការងារដាំដុះ ចិញ្ចឹមសត្វតាមអង្គភាព ផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ពីជំងឺកូវីដ-១៩ និងផ្សព្វផ្សាយពីច្បាប់ចររាចរណ៍ផ្លូវគោកថ្មីផងដែរ៕