You are currently viewing កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ២ និង ២៥នាទី ថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោក ទេព មានិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ស្ថិតនៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យជនសង្ស័យបាន ០២នាក់ឈ្មោះ ឈួន ឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង និងឈ្មោះ ដារ៉ា ម៉ានី ភេទស្រី អាយុ ៣០ឆ្នាំជនជាតិ ខ្មែរមុខរបរ លក់ឡេ (ម្ចាស់លំផ្ទះ) និងបានដកហូតវត្ថុតាងម្សៅក្រាមសថ្លា ចំនួន ២ថង់, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង, សម្ភារៈវេចខ្ចប់មួយចំនួន, ដាវដែកចំនូន ០២ដើម និងទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕

កណ្តាល,កកណ