កោះកុង៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការប្រជុំជួរបញ្ជាការ ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូ វជួយមេបញ្ជាការលើការងារតាមជំនាញនីមួយៗ និងឆ្លងសំណើសុំតម្លើងឋានន្តរសក្តិជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សមាសភាពចូលរួមមានលោកមេបញ្ជាការរង លេខា និងនាយការិយាល័យបុគ្គលិក។