ព្រៃវែង៖ នៅម៉ោង ១៥ និង ៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលផ្ទៃប្រទេស និង ដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយ លោក វរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្ដាល បង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិកំពង់ចម្លង ស្រុកលើកដែក ខេត្តកណ្ដាល ដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់ ឈ្មោះ ប៉ុន វាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិពិតប្រាកដ ទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល, ឈ្មោះ ឌឹម វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងឈ្មោះ មិល ឃីម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអាគ្រាជ ឃុំព្រៃឈ ស្រុកកំពង់ត្របែកខេត្តព្រៃវែង និងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សចំនួន ៦១កញ្ចប់, ម៉ូតូ០១គ្រឿង, ទូរសព្ទ័, ជញ្ជីញថ្លឹងគ្រឿងញៀនចំនួន០១, សម្ភារៈសម្រាប់វិចខ្ចប់ថ្នាំមួយចំនួន, ប្រដាប់ជក់ថ្នាំញៀន១សម្រាប់, ប្រាក់រៀលចំនួន ១.៥២០.០០០រៀល, ប្រាក់ដុល្លារចំនួន ៤៥០ដុល្លា។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងមន្ត្រីជំនាញអាវុធហត្ថខេត្តព្រៃវែងកំពុងបន្តនីតិវិធី។