ពោធិ៍សាត់៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងអាវុធហត្ថស្រុកក្រគរ ដឹកនាំដោយលោក វសេនីយ៍ឯក ញឹម នី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាន ពន្លាតដែនដីដោយសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើស គ្រឿងញៀន នៅចំណុច ភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ញឿន ស្រី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិអន្លង់ក្រចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដកហូតម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់, ទូរស័ព្ទដៃ ០២គ្រឿង, កន្ត្រៃ ១ ដែកកេះ ១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។