ព្រះវិហារៈ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ ០១លើក ស្ថិតនៅចំណុច ផ្ទះជួលបន្ទប់លេខ៥ ស្ថិតនៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
។ បើតាមភ្នាក់ងារ GRK News បានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ៖
ខឿន យ៉ារី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លា ចំនួន០៨កញ្ចប់
០២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
០៣. ថង់សំរាប់ច្រក ចំនួន១៥ថង់
០៤. ដែកកេះចំនួន ៤
០៥. ទុយោ និងសំភារះសំរាប់ជក់មួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។